អន្តរជាតិះ- ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅព្រឹកថ្ងៃពុធនេះថា សមាជិកក្រុមពីឡុត ៦ នាក់ និងអ្នកដំណើរ ២៣ នាក់ស្លាប់ ក្នុងហេតុការណ៍យន្តហោះដឹកជញ្ជូនយោធា An-26 របស់រុស្ស៊ីធ្លាក់នៅគ្រីមេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា យន្តហោះនេះបានហោះទៅបុកជាមួយច្រាំងថ្មចោទ បណ្ដាលឱ្យធ្លាក់ដាំក្បាលចុះភ្លាមៗតែម្ដង។
– យោងតាមក្រសួងការពារជាតិ បានអះអាង កាលពីយប់ថ្ងៃអង្គារថា យន្តហោះ An-26 បានបាត់បង់ការទាក់ទងក្នុងអំឡុងពេលហោះហើរតាមកាលវិភាគលើឧបទ្វីបគ្រីមេ។
– ព័ត៌មានបឋម បានឱ្យដឹងថា មូលហេតុបណ្តាលឱ្យធ្លាក់គឺមកពីបញ្ហាបច្ចេកទេស គ្មានការបាញ់ប្រហារណាមួយនោះទេ។
– គួរបញ្ជាក់ថា An-26 គឺជាយន្តហោះដឹកជញ្ជូនយោធាធុនកណ្ដាល ដែលមានស្លាបចក្រ ២ ផលិតដោយក្រុមហ៊ុន Antonov នៃអតីតសហភាពសូវៀត៕
