រដ្ឋឈូងសមុទ្រ ពេញចិត្តឱ្យអាមេរិកបន្តធ្វើសង្គ្រាម ដើម្បីប្ដូររបបនៅអ៊ីរ៉ង់

អន្តរជាតិះ- រដ្ឋឈូងសមុទ្រជាច្រើន ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម កំពុងអំពាវនាវឱ្យសហរដ្ឋអាមេរិកបន្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានដកស្រង់សម្តីមន្ត្រីមិនបញ្ចេញឈ្មោះមកពីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងបណ្តាប្រទេសឈូងសមុទ្រពែរ្ស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– របាយការណ៍ដដែល បានឱ្យដឹងថា មន្ត្រីអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត គុយវ៉ែត និងបារ៉ែន បានបង្ហាញថាពួកគេចង់បន្តប្រតិបត្តិការយោធាអាមេរិក-អ៊ីស្រាអែល រហូតដល់មានការផ្លាស់ប្តូរភាពជាអ្នកដឹកនាំនៃសាធារណរដ្ឋអ៊ីស្លាម។

– យោងតាមទីភ្នាក់ងារនេះ បានបន្ថែមថា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម គឺជាប្រទេសដែលឈរខាងសង្គ្រាម ខណៈដែលអូម៉ង់ និងកាតា មានទំនោរទៅរកដំណោះស្រាយការទូត។

– នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារទីក្រុងធំៗ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមបានសងសឹកដោយការវាយប្រហារយ៉ាងខ្លាំងទៅលើអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គុយវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ក៏ត្រូវបានវាយប្រហារផងដែរ៕

 

 

You might like