អន្តរជាតិះ- តម្លៃប្រេងបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយក្នុងពេលជិត ២សប្ដាហ៍មកនេះ ខណៈសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់កាន់តែឡើងកម្ដៅដោយមាន ការចូលរួមបន្ថែមពីក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ និងបន្ទាប់ពីទីក្រុងតេហេរ៉ង់ចោទសហរដ្ឋអាមេរិកថាកំពុងត្រៀមបើកការឈ្លានពានតាមជើងគោក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តម្លៃប្រេង Brent បានហក់ឡើង ៣ភាគរយ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ឬស្មើនឹង ១១៦ដុល្លារក្នុងមួយបារែល។ នេះជាការឡើងថ្លៃខ្ពស់បំផុតមួយ ចាប់តាំងពីថ្ងៃទី១៩ ខែមីនា ជាពេលដែលតម្លៃប្រេងហក់ឡើងដល់ ១១៩ដុល្លារក្នុងមួយបារែល។
– ការឡើងថ្លៃប្រេងនេះទៀតសោត កើតមានឡើងបន្ទាប់ពីអ៊ីរ៉ង់បាននិយាយថាសហរដ្ឋអាមេរិកកំពុងត្រៀមបើកការឈ្លានពានតាមជើងគោក ហើយប្រធានសភាអ៊ីរ៉ង់បានព្រមានថាតេហេរ៉ង់ នឹងធ្វើការឆ្លើយតបឱ្យបានខ្លាំងក្លា។ ព្រមពេលជាមួយគ្នា សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ក៏កាន់តែរីកធំផងដែរ ក្រោយក្រុមហ៊ូទីមានមូលដ្ឋាននៅយេម៉ែន បានទទួលស្គាល់ថាខ្លួនបានបាញ់មីស៊ីលជាលើកដំបូងប្រឆាំងនឹងអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈមក៕

