ទាហាន និងកងម៉ារីនអាមេរិករាប់ពាន់នាក់ទៅដល់មជ្ឈិមបូព៌ាហើយ ត្រៀមប្រតិបត្តិការផ្លូវគោកប្រឆាំងអ៊ីរ៉ង

អន្តរជាតិះ- កាសែត The Washington Post រាយការណ៍ថា មន្ទីរបញ្ចកោណ កំពុងរៀបចំសម្រាប់ប្រតិបត្តិការដីគោកដែលអាចកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់ ដែលអាចមានរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមប្រភព បានឱ្យដឹងថា ទាហាន និងកងម៉ារីនអាមេរិករាប់ពាន់នាក់បានមកដល់មជ្ឈិមបូព៌ា សម្រាប់អ្វីដែលអាចក្លាជាដំណាក់កាលថ្មីដ៏គ្រោះថ្នាក់នៃសង្គ្រាម ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ ជ្រើសរើសបង្កើនភាពតានតឹង។

– ទោះជាយ៉ាងណា ការចុះផ្សាយនេះ បញ្ជាក់ថា ប្រតិបត្តិការផ្លូវគោកដែលអាចកើតមាន នឹងមិនសម្គាល់ការឈ្លានពានទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់នោះទេ។ ផ្ទុយទៅវិញ វាអាចពាក់ព័ន្ធនឹងការវាយឆ្មក់ដោយកងកម្លាំងប្រតិបត្តិការពិសេស និងកងទ័ពថ្មើរជើងធម្មតាលើគោលដៅណាមួយប៉ុណ្ណោះ។

– ដោយឡែក យោងតាមប្រភពនានា គោលបំណងនៃប្រតិបត្តិការទាំងនេះអាចរួមបញ្ចូលជាពិសេស ការចាប់យកកោះ Kharg របស់អ៊ីរ៉ង់ ឬការបំផ្លាញអាវុធនៅតំបន់ឆ្នេរសមុទ្រក្បែរច្រកសមុទ្រ Hormuz ហើយការអនុវត្តភារកិច្ចទាំងនេះនឹងចំណាយពេល ២ ទៅ ៣ ខែ។

– ការចុះផ្សាយ ក៏បានកត់សម្គាល់ថា ក្នុងករណីមានប្រតិបត្តិការផ្លូវគោក កងកម្លាំងអាមេរិកនឹងប្រឈមមុខនឹងការគំរាមកំហែងជាច្រើន រួមទាំងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ីរ៉ង់៕

 

 

You might like