អន្តរជាតិះ- អាជ្ញាធរសហរដ្ឋអាមេរិក បានបើកផ្លូវឱ្យនាវាដឹកប្រេងរបស់រុស្ស៊ីចូលទៅប្រទេសគុយបា ស្របពេលដែលផ្លូវថាមពលរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានបិទសម្រាប់កោះនេះក៏ដោយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមព័ត៌មាន The New York Times បានឱ្យដឹងថា នាវាដឹកប្រេងប្រហែល ៧៣០,០០០ បារ៉ែល បានចូលដល់ចម្ងាយប្រហែល ១៥ ម៉ាយល៍ ពីកោះនេះ កាលពីថ្ងៃអាទិត្យ។

– របាយការណ៍ដដែល បានបន្ថែមថា ការមកដល់នៃនាវារុស្ស៊ីនេះ នឹងជួយស្ដារស្តុកប្រេងប្រទេសគុយបាដែលអស់ អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ។
– សេតវិមាន មន្ទីរបញ្ចកោណ ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក មិនទាន់បានឆ្លើយតបទៅនឹងសំណើសុំធ្វើការអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ។
– ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Sergey Tsivilyov បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីនៅតែបន្តដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសគុយបា រួមទាំងប្រេងឥន្ធនៈផងដែរ៕
