ត្រាំ និយាយចំៗថាគុយបា ជាគោលដៅបន្ទាប់របស់អាមេរិក

អន្តរជាតិះ- លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសគុយបា នឹងក្លាយជាគោលដៅបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានថ្លែងនៅក្នុងវេទិកាវិនិយោគមួយនៅទីក្រុង Miami ថា យើងបានកសាងកម្លាំងយោធាដ៏អស្ចារ្យនេះ។ យើងបានប្រើវារួចហើយជាមួយអ៊ីរ៉ង់។ យើងនឹងបន្តប្រើវា ហើយគុយបាគឺជាគោលដៅបន្ទាប់។

– លោក ត្រាំ មិនបានរៀបរាប់លម្អិតអំពីផែនការរបស់ទីក្រុងវ៉ាស៊ីនតោនទាក់ទងនឹងប្រទេសគុយបានោះទេ។

– គួរបញ្ជាក់ថា មួយរយៈមុនចាប់ផ្ដើមប្រតិបត្តិការយោធាលើអ៊ីរ៉ង់ អាមេរិក បានបង្កភាពតានតឹងជាមួយគុយបា ដែលនាំឱ្យរង្គោះរង្គើក្នុងជួររដ្ឋាភិបាល និងសង្គម៕

 

 

You might like