អេស្ប៉ាញ ថាសង្គ្រាមអាមេរិកលើអ៊ីរ៉ង់លើកនេះអាចសាហាវជាងអ៊ីរ៉ាក់ឆ្នាំ ២០០៣ ទៀត

អន្តរជាតិះ – នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលកំពុងបន្តនឹងមានផលវិបាក «អាក្រក់ជាង» ការឈ្លានពានអ៊ីរ៉ាក់ដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៣ ទៅទៀត ដោយបញ្ជាក់ជាថ្មីនូវការបដិសេធរបស់ទីក្រុងម៉ាឌ្រីដក្នុងការចូលរួមជម្លោះនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ថ្លែងទៅកាន់សភាជាន់ទាប កាលពីថ្ងៃពុធ លោក Sanchez បានពិពណ៌នាអំពីជម្លោះនេះថាជា «គ្រោះមហន្តរាយទាំងស្រុង» ដោយនិយាយថា វាធ្វើឱ្យខូចច្បាប់អន្តរជាតិ និងធ្វើឱ្យមជ្ឈិមបូព៌ាអស្ថិរភាព។

– លោក បានបន្ថែមថា វាបង្កឱ្យមានភាពតានតឹងឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ាក់ និងលីបង់ បង្កើនអសន្តិសុខនៅក្នុងរដ្ឋឈូងសមុទ្រ និងធ្វើឱ្យបញ្ហាប្រឈមថាមពលសកលកាន់តែធ្ងន់ធ្ងរឡើង។

– លោក បន្តថា ពិភពលោក មិនមែនកំពុងប្រឈមមុខនឹងសេណារីយ៉ូសង្គ្រាមខុសច្បាប់ដូចក្នុងប្រទេសអ៊ីរ៉ាក់ទេ។ ប៉ុន្តែយើងកំពុងប្រឈមមុខនឹងអ្វីដែលអាក្រក់ជាងនេះទៅទៀត ជាមួយនឹងផលប៉ះពាល់កាន់តែទូលំទូលាយ និងជ្រៅជាងនេះ។

– ទន្ទឹមនោះ លោក ក៏បានរិះគន់រដ្ឋាភិបាលឆ្នាំ ២០០៣ របស់លោកនាយករដ្ឋមន្ត្រី Jose Maria Aznar សម្រាប់ការគាំទ្រការឈ្លានពានអ៊ីរ៉ាក់ដឹកនាំដោយសហរដ្ឋអាមេរិក និងក្រោយមកបានដាក់ពង្រាយកងទ័ពអេស្ប៉ាញទៅកាន់ប្រទេសនេះ៕

You might like