អន្តរជាតិះ- អ៊ីរ៉ង់ បានបដិសេធផែនការសន្តិភាព ១៥ ចំណុចដែលបានស្នើឡើងដោយសហរដ្ឋអាមេរិក។
– ទូរទស្សន៍អ៊ីរ៉ង់ Press បានរាយការណ៍ កាលពីថ្ងៃពុធដោយដកស្រង់ប្រភពមួយថា ទីក្រុងតេអេរ៉ង់ បដិសេធផែនការសន្តិភាព ដោយនិយាយថាសង្គ្រាមនឹងបញ្ចប់នៅពេលវេលាដែលអ៊ីរ៉ង់ សម្រេចបញ្ចប់ដោយខ្លួនឯង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– របាយាករណ៍ដដែល បានបន្ថែមថា ទីក្រុងតេអេរ៉ង់ នឹងមិនអនុញ្ញាតឱ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំណត់លក្ខខណ្ឌទេ ហើយការដោះស្រាយគួរតែមានការធានាជាក់ស្តែង។
– សហរដ្ឋអាមេរិក បានផ្ញើសំណើសន្តិភាពមួយទៅអ៊ីរ៉ង់ ដោយទាមទារឱ្យមានការបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែរ ការទប់ស្កាត់មីស៊ីល និងការបញ្ចប់ការគាំទ្រដល់សម្ព័ន្ធមិត្តក្នុងតំបន់។
– ទោះជាយ៉ាងណា មន្ត្រីអ៊ីរ៉ង់ ត្រូវគេរាយការណ៍ថា បានបដិសេធផែនការសន្តិភាព ដោយនិយាយថាសង្គ្រាមនឹងបញ្ចប់តាមលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់។ ផែនការ ១៥ ចំណុចខាងលើ ត្រូវបានបញ្ជូនតាមរយៈប្រទេសប៉ាគីស្ថាន។
– ក្របខណ្ឌនេះ ត្រូវបានគេរាយការណ៍ថា អំពាវនាវឲ្យអ៊ីរ៉ង់រុះរើរោងចក្រនុយក្លេអ៊ែររបស់ខ្លួននៅ Natanz, Isfahan និង Fordow ទាំងស្រុង, ហាមឃាត់ជាអចិន្ត្រៃយ៍នូវការចម្រាញ់អ៊ុយរ៉ាញ៉ូម និងផ្ទេរឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួចទៅឲ្យ IAEA ក្រោមពេលវេលាដែលបានព្រមព្រៀងគ្នា៕
