អន្តរជាតិះ- អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារលើបំពង់បង្ហូរឧស្ម័ន និងស្ថានីយចែកចាយឧស្ម័ននៅភាគនិរតី និងកណ្តាលអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍របស់ Fars។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ Fars បានរាយការណ៍ថា ស្ថានីយចែកចាយឧស្ម័ននៅក្រុង Isfahan និងបំពង់បង្ហូរឧស្ម័នដែលរត់ទៅកាន់រោងចក្រថាមពលនៅ Khorramshahr នៅតាមព្រំដែនជាមួយអ៊ីរ៉ាក់ ត្រូវបានវាយប្រហារ។ មិនមានរបាយការណ៍អំពីអ្នករងរបួសនោះទេ ខណៈបង្កការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធ។
– កាលពីថ្ងៃទី ២១ ខែមីនា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិក នឹងបំផ្លាញរោងចក្រថាមពលអ៊ីរ៉ង់ជាច្រើន ប្រសិនបើច្រកសមុទ្រ Hormuz មិនត្រូវបានបើកឡើងវិញទាំងស្រុងសម្រាប់ការដឹកជញ្ជូនក្នុងរយៈពេល ៤៨ ម៉ោង។
– ជាការឆ្លើយតប អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានព្រមានវិញថា ក្នុងករណីមានការវាយប្រហារបែបនេះ អ៊ីរ៉ង់នឹងធ្វើការវាយប្រហារសងសឹកប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹកដែលមានទំនាក់ទំនងនឹងសហរដ្ឋអាមេរិកនៅក្នុងតំបន់។
– ទោះជាយ៉ាងណា កាលពីថ្ងៃទី ២៣ ខែមីនា មេដឹកនាំអាមេរិក បានបញ្ជាឱ្យពន្យារពេលការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល ៥ ថ្ងៃ សិន ព្រោះលោកថា ការសន្ទនាប្រកបដោយស្ថាបនារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ ប៉ុន្តែអ៊ីរ៉ង់ បដិសេធថាមិនបានធ្វើកិច្ចចរចាជាមួយសហរដ្ឋអាមេរិកទេ៕

