កីឡាះ- ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់អាយ អេស អាយ ដង្កោលសែនជ័យ កីឡាករ ហាវ សុខនេត្រ កំពុងឈរកំពូលតារាងជាកីឡាករខ្មែររកគ្រាប់បាល់បានច្រើនជាងគេនៅលីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី២៥ នេះ ដោយរកបាន៥គ្រាប់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ចំណែកកីឡាកររកបាន៤គ្រាប់គឺមកពីក្លិប៥ផ្សេងគ្នារួមមាន៖ កីឡាករ ម៉ាត់ នូរុណ និង កីឡាករ អ៊ាវ សុវណ្ណារ៉ា មកពីបឹងកេត កីឡាករ ម៉ុន វ៉ាន់ដា និងកីឡាករ សាន ប៉ូរ៉ា មកពី អឹម អូ អាយ កំពង់ដេវ៉ា ក្រៅពីនេះកីឡាករ សារ ទី មកពីភ្នំពេញក្រោន កីឡាករ ចាន់វិបុល ដាវិខ មកពីអង្គរថាយហ្គឺរ និងចុងក្រោយកីឡាករ រី លាភផេង មកពីគីរីវង់សុខសែនជ័យ៕

