អន្តរជាតិះ- អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmail Baghaei បាននិយាយថា អ៊ីរ៉ង់ មិនដែលចង់បង្កសង្គ្រាមលើប្រទេសនៅមជ្ឈិមបូព៌ាទេ ទោះបីជាទឹកដីរបស់ពួកគេបច្ចុប្បន្នត្រូវបានប្រើប្រាស់ដោយសត្រូវ ដើម្បីវាយប្រហារក្រុងតេហេរ៉ង់ក៏ដោយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ្នកការទូតអ៊ីរ៉ង់ បានបន្ថែមថា យើងមិនដែលប្រកាសសង្គ្រាមលើប្រទេសនានាក្នុងតំបន់នោះទេ ទោះបីជាទឹកដីរបស់ពួកគេត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារអ៊ីរ៉ង់ក៏ដោយ។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេអេរ៉ង់ រងការវាយប្រហារ។
– កងឆ្មាំបដិវត្តន៍អ៊ីស្លាមបានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅទីតាំងនានានៅអ៊ីស្រាអែល។មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូលលោកAyatollah Ali Khamenei និងមេដឹកនាំសំខាន់ៗមួយចំនួនទៀតរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
– លើសពីនេះ អ៊ីរ៉ង់ បានព្រមានបិទច្រកសមុទ្រ Hormuz ដ៏សំខាន់ ដែលនាំឱ្យទីផ្សារប្រេងឡើងថ្លៃកន់ពពក៕

