ភ្នំពេញ ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមីនា ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងចំណោមជនសង្ស័យចំនួន ៤២នាក់ រួមមាន ៖
+ជួញដូរ ៦ករណី ឃាត់ ៣៤នាក់ (ស្រី ២នាក់)
+ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)
+ចាត់ចែង សម្រួល ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)
+ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ (ស្រី ០នាក់) ។
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែមីនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១៣៨០,៨៥ក្រាម។
-កេតាមីន(Ke)= ៧,៨០ក្រាម។
-កញ្ឆា = ២១៣,៨១ក្រាម។
– លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៤អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ១២នាក់ ចាត់ចែង ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៤,០៧ក្រាម។
២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៤០ក្រាម។
៣ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១១៥៩,០១ក្រាម។
៤ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៧ក្រាម។
កងរាជអាវុធហត្ថ ៖ ៤អង្គភាព
១ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៣៣,០៩ក្រាម។
២ / កណ្តាល៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៣ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៤០ក្រាម។
៤ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ១៦នាក់ ស្រី ១នាក់ ចាប់យកIce ១៦១,៥១ក្រាម និងKe ៧,៨០ក្រាម។
