ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន កំពុងផ្ទុះអាវុធដាក់គ្នាជាថ្មី

អន្តរជាតិះ- កងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន បានធ្វើការវាយប្រហាររលកថ្មីផ្សេងទៀតលើប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ TOLO News ដោយដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានលោក Zabihullah Mujahid។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមលោក Mujahid បានឱ្យដឹងថា មូលដ្ឋាននានានៅក្នុងទីក្រុងកាប៊ុល ក៏ដូចជានៅក្នុងខេត្ត Kandahar, Paktia និង Paktika រងការវាយប្រហារ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសដែលភាគច្រើនជាជនស៊ីវិល។

– គួរបញ្ជាក់ថា នេះជាការវាយប្រហារជាថ្មី ខណៈការវាយប្រហារចុងក្រោយ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ នៅតាមព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន។

– ទោះជាយ៉ាងណា ទីក្រុងកាប៊ុល អះអាងថា ខ្លួនកំពុងធ្វើប្រតិបត្តិការយោធាដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសថ្មីៗនេះរបស់ប៉ាគីស្ថានលើទឹកដីអាហ្វហ្គានីស្ថាន។ ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថានលោក Khawaja Asif ក៏បានប្រកាសថា ប្រទេសរបស់លោក និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានដឹកនាំដោយតាលីបង់ កំពុងផ្ទុះអាវុធជាមួយគ្នា៕

 

You might like