កីឡាះ- ក្លិបបាល់ទាត់ Manila Digger FC របស់ហ្វីលីពីននឹងត្រូវជួបជាមួយក្លឹបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ក្នុងវគ្គ១/២ ផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2025-2026 បន្ទាប់ពីយកឈ្នះលើក្រុម Dewa United ទាំង២ជើងដោយលទ្ធផល ៣-២។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្រុមទាំងពីរធ្លាប់ប៉ះគ្នាម្ដងហើយក្នុងវគ្គចែកពូលដោយបញ្ចប់ក្នុងលទ្ធផល ២-២ ឥឡូវនេះឡើងមកប៉ះគ្នាវគ្គ4ក្រុមចុងក្រោយទៀតក្នុងពានរង្វាន់ AFC Challenge League 2025-2026។
– សូមជម្រាបថា ការប្រកួតជើងទី១ ក្នុងវគ្គ១/២ ផ្ដាច់ព្រ័ត្រ គឺព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុម Manila Digger FC នៅថ្ងៃទី៩ ខែមេសា ខណៈជើងទី២ ធ្វើនៅទឹកដីក្រុម Manila Digger វិញម្ដងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦៕

