យន្តហោះចាក់សាំងអាមេរិកធ្លាក់នៅអ៊ីរ៉ាក់ តែមិនមែនអ៊ីរ៉ង់បាញ់ទម្លាក់ទេ

អន្តរជាតិះ- យន្តហោះចាក់សាំងអាមេរិកមួយគ្រឿង បានឧបទ្ទវហេតុធ្លាក់នៅអ៊ីរ៉ាក់។ នេះបើយោងតាមការបញ្ជាក់ពីយោធាអាមេរិក។

– យន្តហោះចាក់សាំងយោធា KC-135 មួយគ្រឿង បានធ្លាក់បន្ទាប់ពីជួបឧប្បត្តិហេតុជាមួយយន្តហោះមួយគ្រឿងទៀត ដោយមិនមែនរងការបាញ់ប្រហារនោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។

– សេចក្តីថ្លែងការណ៍មួយ បានបន្ថែមថា យន្តហោះដែលប៉ះទង្គិចជាមួយយន្តហោះ KC-135 គឺបានចុះចតដោយសុវត្ថិភាព។

– ទន្ទឹមនោះ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក មិនដឹងថាឧប្បត្តិហេតុនេះ កើតឡើងនៅឆ្ងាយប៉ុណ្ណាពីប្រទេសអ៊ីរ៉ង់នោះទេ។

– យន្តហោះ KC-135 ជាធម្មតាមានក្រុមពីឡុត ៣ នាក់ ដោយមានអ្នកបើកម្នាក់ ជំនួយការបើកយន្តហោះម្នាក់ និងប្រតិបត្តិករប៊ូម៕

 

 

You might like