អន្តរជាតិះ- អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃពុធថា រុស្ស៊ី ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមចំណែកស្តារសន្តិភាពនៅមជ្ឈិមបូព៌ា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Peskov បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលឆ្លើយតបទៅនឹងសំណួរថា តើនៅមានឱកាសសម្រាប់ដំណោះស្រាយការទូតចំពោះជម្លោះរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកដែរឬទេ និងថាតើរុស្ស៊ីត្រៀមខ្លួនយ៉ាងណា សម្រាប់ការចរចា។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេអេរ៉ង់ រងការវាយប្រហារ។
– កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅទីតាំងនានានៅអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងមេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ៕
