នាវាចម្បាំងកូរ៉េខាងជើង បញ្ចេញសមត្ថភាពដោយបាញ់មីស៊ីលជោគ​ជ័យ​ ត្រូវចិត្តលោក គីម ជុងអ៊ុន

អន្តរជាតិះ- មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានទស្សនាការបាញ់សាកល្បងមីស៊ីលបញ្ជាយុទ្ធសាស្ត្រពីនាវាពិឃាត Choe Hyon ជាផ្នែកមួយនៃការធ្វើតេស្តដែលកំពុងដំណើរការ ដើម្បីវាយតម្លៃសមត្ថភាពប្រយុទ្ធរបស់នាវា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា មីស៊ីលបញ្ជាដែលបាញ់ចេញបានវាយប្រហារគោលដៅនីមួយៗ ដោយហោះតាមគន្លងជាក់លាក់មួយលើសមុទ្រខាងលិចកូរ៉េ (សមុទ្រលឿង)។

– លោកគីម ជុងអ៊ុន បានសម្តែងការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងការបញ្ជាក់ពីភាពជឿជាក់នៃប្រព័ន្ធសមាហរណកម្មរដ្ឋនៃបញ្ជាការអាវុធយុទ្ធសាស្ត្រ និងឧត្តមភាពនៃប្រព័ន្ធប្រយុទ្ធសមាហរណកម្មរបស់នាវា។

– មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឱ្យពិនិត្យឡើងវិញនូវសមាសភាពនៃប្រព័ន្ធអាវុធកងទ័ពជើងទឹកដោយអនុលោមតាមភាពចាំបាច់ជាក់ស្តែង និងស្ថានភាពជាក់ស្តែងរបស់ប្រទេស។ លោក បានលើកឡើងថា មីស៊ីលល្បឿនលឿនជាងសំឡេងគួរតែត្រូវបានដំឡើងបន្ថែមលើនាវាចម្បាំងដែលមានទម្ងន់ ៥,០០០ និង ៨,០០០ តោន ជំនួសឱ្យការដំឡើងកាំភ្លើងធំនៅលើនាវា ដើម្បីបង្កើនសមត្ថភាពនៃសកម្មភាពប្រឆាំងនឹងកងនាវាសត្រូវ។

– ទន្ទឹមនោះ លោក គីម ជុងអ៊ុន ក៏បាននិយាយផងដែរថា កូរ៉េខាងជើង សម្រេចបានជោគជ័យជាក់ស្តែងសំខាន់ៗក្នុងការអភិវឌ្ឍ និងការប្រើប្រាស់អាវុធវាយប្រហារយុទ្ធសាស្ត្រ។ លោក បានចង្អុលបង្ហាញថា ទាំងអស់នេះគឺជាផ្នែកមួយនៃធាតុផ្សំចាំបាច់នៃការការពារខ្លួនរបស់ប្រទេស៕

 

You might like