អន្តរជាតិះ- សហរដ្ឋអាមេរិក បានវាយប្រហារនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ជាច្រើនគ្រឿង រួមទាំងនាវាដាក់មីនចំនួន ១៦ គ្រឿងដែលកំពុងប្រតិបត្តិការនៅជិតច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏មមាញឹកបំផុតរបស់ពិភពលោក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបង្ហោះវីដេអូមួយនៅលើ X ដែលបង្ហាញពីការវាយប្រហារជាច្រើនលើកលើនាវា រួមទាំងនាវាផ្ទុកមីនផងដែរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ តម្លៃប្រេងនៅជុំវិញពិភពលោក បានកើនឡើងយ៉ាងខ្លាំង ដោយសារតែហានិភ័យនៃការដឹកប្រេងឆ្លងកាត់សមុទ្រ Hormuz ។
– ការវាយប្រហារនេះ គឺជាផ្នែកមួយនៃសកម្មភាពយោធារបស់សហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានព្រមានថា អ៊ីរ៉ង់ នឹងរងការវាយប្រហារដ៏ខ្លាំងក្លាបំផុតចាប់ពីពេលនេះតទៅ។
– ទន្ទឹមនោះ លោក Ali Larijani មន្ត្រីសន្តិសុខកំពូលរបស់អ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោកមិនខ្លាចអ្វីដែលលោកហៅថា “ការគំរាមកំហែងគ្មានតម្លៃ” ពីសំណាក់លោក ត្រាំ នោះទេ។
– ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញការព្រមានជាបន្តបន្ទាប់ទៅកាន់ប្រទេសអ៊ីរ៉ង់ នៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ ដោយគំរាមកំហែងដល់ផលវិបាកយោធាធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះដាក់ពង្រាយមីនតាមបណ្តោយច្រកសមុទ្រដ៏សំខាន់នេះ ទោះបីជាលោក បានកត់សម្គាល់ថា សហរដ្ឋអាមេរិក មិនមានរបាយការណ៍ណាមួយអំពីរឿងនេះកើតឡើងក៏ដោយ៕
