ត្រាំ ថាអ៊ីរ៉ង់ កំពុងបាត់បង់គ្រប់យ៉ាងហើយ តែសង្គ្រាមមិនទាន់ចប់ក្នុងសប្ដាហ៍នេះទេ

អន្តរជាតិះ-ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីភាពមិនច្បាស់លាស់លើពេលវេលា សម្រាប់បញ្ចប់ការវាយប្រហារដែលកំពុងរង្គោះរង្គើមជ្ឈិមបូព៌ា និងសេដ្ឋកិច្ចពិភពលោក ខណៈដែលលោក ថានឹងបញ្ចប់ឆាប់ៗ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោក គិតថាសង្គ្រាមអាចនឹងបញ្ចប់ឆាប់ៗនេះ ព្រោះអ៊ីរ៉ង់ កំពុងបាត់បង់អ្វីគ្រប់យ៉ាង រួមទាំងមេដឹកនាំរបស់ពួកគេផងដែរ។

-ទន្ទឹមនោះ លោក ត្រាំ ក៏បានរិះគន់ប្រឆាំងនឹងស្ថាប័នស្មៀនរបស់ទីក្រុងតេអេរ៉ង់ ដែលកាលពីប៉ុន្មានថ្ងៃមុននេះ បានជ្រើសរើសកូនប្រុសរបស់លោក Ali Khamenei ឡើងបន្តវេន។

– លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានកំណត់គោលដៅសំខាន់ៗបំផុត មួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់សម្រាប់វាយប្រហារប្រសិនបើចាំបាច់រួចហើយ រួមទាំងបណ្តាញអគ្គិសនីផងដែរ។

– ជាមួយគ្នានោះ មេដឹកនាំអាមេរិករូបនេះ ក៏បានគំរាមកំហែងវាយប្រហារក្នុងទំហំដែលមិនអាចគណនាបាន ប្រសិនបើទីក្រុងតេអេរ៉ង់ រារាំងការផ្គត់ផ្គង់ប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលកំពុងធ្វើឱ្យតម្លៃមានការកើនឡើងខ្ពស់៕

 

You might like