អន្តរជាតិះ- យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គភាពកងទ័ពជាន់ខ្ពស់របស់អ៊ីរ៉ង់ បានឱ្យដឹងថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បើកការបាញ់ផ្លោងមីស៊ីលធុនធ្ងន់ប្រហែល ១០ គ្រាប់ ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់មួយតោន នៅក្នុងការវាយប្រហារតាមអាកាសចុងក្រោយបំផុតលើប្រទេសអ៊ីស្រាអែល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នៅក្នុងរបាយការណ៍ថា ក្នុងអំឡុងពេលប្រតិបត្តិការចុងក្រោយបំផុតរបស់អ៊ីរ៉ង់ប្រឆាំងនឹងប្រទេសអ៊ីស្រាអែល នេះគឺជាការវាយប្រហារដោយមីស៊ីលដ៏ធំមួយលើទីក្រុងតែលអាវីវ រួមទាំងការប្រើប្រាស់មីស៊ីលចំនួន ១០ គ្រាប់ ដែលគ្រាប់នីមួយៗមានក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់មួយតោន។
– ឧត្តមសេនីយ៍ឯក Majid Mousavi មេបញ្ជាការកងកម្លាំងអវកាស IRGC បានប្រកាសថា សាធារណរដ្ឋអ៊ីស្លាម នឹងប្រើប្រាស់មីស៊ីលដែលមានក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់លើសពីមួយតោននៅដំណាក់កាលបន្ទាប់នៃជម្លោះ៕
