អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ថា ប្រហែលជាកាន់តំណែងមិនបានយូរអង្វែងនោះទេ បើគ្មានការយល់ព្រមពីសហរដ្ឋអាមេរិក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ត្រាំ បានប្រាប់ ABC News ថា មេដឹកនាំអ៊ីរ៉ង់ ត្រូវតែទទួលបានការយល់ព្រមពីយើង។ ប្រសិនបើមិនទទួលបានការយល់ព្រមពីយើងទេនោះ មេដឹកនាំរូបនោះ នឹងមិនបានកាន់តំណែងយូរអង្វែងនោះទេ។
– ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា វាអាស្រ័យលើប្រជាជនអ៊ីរ៉ង់ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំកំពូលថ្មី ហើយគ្មាននរណាម្នាក់អាចជ្រៀតជ្រែកក្នុងរឿងនេះបានទេ។
– លោក Ahmad Alamulhuda សមាជិកនៃសភាអ្នកជំនាញ ដែលទទួលខុសត្រូវចំពោះការបោះឆ្នោតជ្រើសរើសមេដឹកនាំកំពូលរបស់ប្រទេស បានលើកឡើងថា ការបោះឆ្នោតបានបញ្ចប់ហើយមេដឹកនាំថ្មី ក៏ត្រូវបានជ្រើសរើសផងដែរ។
– គួរបញ្ជាក់ថា លោក Mojtaba Khamenei ត្រូវបានតែងតាំងជំនួសតំណែងឪពុករបស់លោក គឺលោក Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល៕

