ព្រះខ័នរាជ បន្តឈរកំពូលតារាងលីគដដែល ដោយដាច់៨ពិន្ទុពីក្រុមលេខ២ភ្នំពេញ​ក្រោន

កីឡាះ- គិតត្រឹមសប្ដាហ៍ទី២៤នៃការប្រកួតជ្រើសរើសជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២៥-២០២៦ ក្លិបព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរកំពូលតារាងលីគដដែល ដោយដាច់៨ពិន្ទុពីក្រុមលេខ២ភ្នំពេញ​ក្រោន ទោះប្រកួតស្មើជាមួយយក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៍ ១-១ កាលពីល្ងាចមិញក្ដី។ ចំណែក២គូទៀតក្នុងតំបន់ Top 6 ក្រុមភ្នំពេញ​ក្រោន ប្រកួតចាញ់ក្រុមភ្ញៀវអឹម អូ អាយ ដោយលទ្ធផល ២-១ និងក្រុមម្ចាស់ផ្ទះនាគខៀវបឹងកេត ប្រកួតជាមួយស្មើអង្គរថាយហ្គឺរ ១-១។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ដូច្នេះគិតត្រឹមពេលនេះតំបន់ Top 6 ក្លិបព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងលីគដដែល ដោយរកបាន៥៥ពិន្ទុពីការប្រកួត២២លើក ខណៈភ្នំពេញ​ក្រោន ឈរលេខ៣​ មាន៤៧ពិន្ទុ ​,ក្រុមអង្គរថាយហ្គឺរ មាន៣៨ពិន្ទុ,ណាហ្គាវើលដ៍ មាន៣៦ពិន្ទុ, បឹងកេត មាន៣៦ពិន្ទុ និងអឹម អូ អាយ មាន៣៣ពិន្ទុ។​ ដោយឡែកតំបន់ Bottom-5 ក្រុមវិសាខ ឈរលើគេមាន៣២ពិន្ទុ​, ​គីរីវង់ មាន២០ពិន្ទុ, ទ័ព មាន១៧ពិន្ទុ , ISI មាន១២ពិន្ទុ និងឡាយហ្វ មាន១០ពិន្ទុ៕

 

You might like