ព្រះខ័នរាជ អាចនឹងមានឱកាសក្នុងការឡើងវគ្គបន្តពាន Shopee Cup បើរឿងនេះកើតឡើង

កីឡាះ- ក្លិបយក្ស ម៉ាឡេស៊ី Johor Darul Ta’zim អាចប្រឈមមុខនឹងការបាត់បង់ពិន្ទុក្នុងវគ្គចែកពូលពានរង្វាន់ ASEAN Club Championship Shopee Cup ២០២៥-២៦ បន្ទាប់ពី ម៉ាឡេស៊ី ចាញ់បណ្តឹងឧទ្ធរណ៍ករណីបន្លំសញ្ជាតិកីឡាករ ៧ នាក់។ ជុំវិញបញ្ហានេះ អាចនឹងប្រែមកជាផលវិជ្ជមានវិញសម្រាប់ក្រុម ព្រះខ័នរាជស្វាយរៀង ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានក្លិបអាស៊ាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– រឿងរ៉ាវកីឡាករបរទេសចូលសញ្ជាតិចំនួន ៧ នាក់របស់ក្រុមជម្រើសជាតិម៉ាឡេស៊ីត្រូវបានFIFA ​ ថាជារឿងខុសច្បាប់ បើទោះបីជាសហព័ន្ធបាល់ទាត់ម៉ាឡេស៊ីប្តឹងជំទាស់ក៏ដោយ។ ដូច្នេះគ្រប់ការប្រកួតដែលមានកីឡាករទាំង ៧នាក់នោះចូលលេងក្នុងនាមជាកូតាកីឡាករចូលសញ្ជាតិគឺខុសច្បាប់ នឹងត្រូវឲ្យចាញ់ ៣-០។

– សម្រាប់ពានរង្វាន់ Shopee Cup ក្រុម ​ Johor មានកីឡាករចូលសញ្ជាតិ ៣ រូបចូលលេងរួមមាន Joao Figueiredo, Jon Irazabal និង Hector Hevel។ ​ពាននេះក៏ត្រូវគេអនុញ្ញាតិឲ្យដាក់កីឡាករបរទេសចូលលេង ៧នាក់ប៉ុណ្ណោះ​ ប៉ុន្តែការប្រកួតជាមួយ Lion City Sailors ក្រុម ​ Johor បានដាក់កីឡាករបរទេស៨នាក់ និងការប្រកួតជាមួយ Bangkok United ពួកគេដាក់កីឡាករបរទេស​ ១០នាក់ នឹងឈ្នះទាំង ២ការប្រកួត។

– ដូច្នេះបើការប្រកួតទាំង ២ ខាងលើ ​ Johor ត្រូវបានកំណត់ឲ្យចាញ់ការប្រកួត នោះព្រះខ័នរាជស្វាយរៀង នឹងមានឱកាសឡើងវគ្គបន្ត​តែម្ដង ប៉ុន្តែសហព័ន្ធបាល់ទាត់អាស៊ាន (AFF) មិនចេញសេចក្តីប្រកាសពីករណីនេះនោះទេ រង់ចាំមើលទាំងអស់គ្នា៕

 

 

You might like