អន្តរជាតិះ- កងទ័ពអ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ទប់ទល់នឹងប្រតិបត្តិការដីគោករបស់សហរដ្ឋអាមេរិក។ ទីក្រុងតេអេរ៉ង់ មានទំនុកចិត្តថាខ្លួនអាចទប់ទល់នឹងយោធាអាមេរិកបាន។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Araghchi បានលើកឡើងបែបនេះ ដោយឆ្លើយតបទៅនឹងសំណួរមួយអំពីថាតើសាធារណរដ្ឋអ៊ីស្លាមបារម្ភពីប្រតិបត្តិការដីគោករបស់សហរដ្ឋអាមេរិក ឬអត់។
– លោក បានបន្ថែមថា យើងកំពុងរង់ចាំពួកគេ។ យើងមានទំនុកចិត្តថាយើងអាចប្រឈមមុខនឹងពួកគេ ហើយនឹងធ្វើឱ្យពួកគេនឹកស្មានមិនដល់។
– ទោះជាយ៉ាងណា កាលពីថ្ងៃពុធ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Caroline Leavitt បានថ្លែងថា ផែនការសម្រាប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ បច្ចុប្បន្នមិនពាក់ព័ន្ធនឹងការប្រើប្រាស់កងកម្លាំងដីគោកនៅក្នុងសាធារណរដ្ឋអ៊ីស្លាមនោះទេ ប៉ុន្តែលទ្ធភាពបែបនេះក៏មិនអាចច្រានចោលផងដែរ៕

