មន្ត្រីអាមេរិក កំពុងបញ្ចុះបញ្ចូល ត្រាំ ឱ្យប្រកាសជ័យជម្នះលើអ៊ីរ៉ង់ ព្រោះមិនចង់ធ្លាក់ក្នុងសង្គ្រាមយូរ

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា លោក ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធតទល់នឹងអ៊ីរ៉ង់ជារៀងរហូត ប៉ុន្តែទីប្រឹក្សារបស់លោកមួយចំនួនខ្លាចថា ទីក្រុងវ៉ាស៊ីនតោន នឹងត្រូវចូលទៅក្នុងសង្គ្រាមអូសបន្លាយយូរ ហើយកំពុងព្យាយាមបញ្ចុះបញ្ចូលលោក ឱ្យប្រកាសជ័យជម្នះលើអ៊ីរ៉ង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍របស់ CNN បានឱ្យដឹងថា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ៥ ថ្ងៃ កន្លងមកនេះ មន្ត្រីរបស់លោក ត្រាំ មួយចំនួនបានផ្ដល់យោបល់ថាអាមេរិក គួរតែដកខ្លួនចេញពីជម្លោះនេះ។

– របាយការណ៍ដដែល បានបន្ថែមថា រដ្ឋបាលអាមេរិក សម្លឹងឃើញពីផលវិបាកក្នុងការគាំទ្រសម្រាប់សង្គ្រាមនេះ។ លើសពីនេះ ទីផ្សារភាគហ៊ុនបានធ្លាក់ចូលទៅក្នុងភាពវឹកវរ តម្លៃប្រេងសាំងកំពុងកើនឡើង ហើយចំនួនអ្នកស្លាប់ និងរបួសដោយសារយោធាអាមេរិកទំនងជាកើនឡើង។

– ក្នុងន័យនេះ ទីប្រឹក្សា និងសម្ព័ន្ធមិត្តជិតស្និទ្ធមួយចំនួនរបស់លោកប្រធានាធិបតី ត្រាំ កំពុងព្យាយាមបញ្ចុះបញ្ចូលលោកឱ្យបញ្ចប់ប្រតិបត្តិការយោធាឱ្យបានឆាប់រហ័ស និងប្រកាសជ័យជម្នះ។

– ទន្ទឹមនោះ ទីប្រឹក្សាម្នាក់របស់លោក ត្រាំ បានលើកឡើងថា វាជាហានិភ័យនយោបាយ។ លោក​ បាន​បន្ថែម​ថា លោក សង្ឃឹម​ថា​នឹងមិន​មាន​អ្វី​ខុស​ប្រក្រតី​ទេ។ ពីព្រោះ​ប្រសិនបើ​រឿង​នោះ​កើតឡើង វា​នឹង​ក្លាយជា​បញ្ហា។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ ត្រូវបានវាយប្រហារ៕

 

 

You might like