អន្តរជាតិះ- មន្ត្រីកំពង់ផែលីប៊ី បាននិយាយថា កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីមួយគ្រឿង បានលិចនៅសមុទ្រមេឌីទែរ៉ាណេ ព្រំប្រទល់រវាងប្រទេសលីប៊ី និងម៉ាល់តា បន្ទាប់ពីផ្ទុះឆេះដោយមិនដឹងមូលហេតុ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជុំវិញបញ្ហាខាងលើអាជ្ញាធររុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថាជាអ្នកកំណត់គោលដៅវាយប្រហារកប៉ាល់ Arctic Metagaz មួយនេះ ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកសមុទ្រ ដែលបង្ហោះចេញពីឆ្នេរសមុទ្រលីប៊ី។
– ទោះជាយ៉ាងណា សេវាសន្តិសុខរដ្ឋ SBU របស់អ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ ហើយអាជ្ញាធរកំពង់ផែលីប៊ី បានបញ្ជាក់ថា មូលហេតុនៃឧបទ្ទវហេតុនេះ គឺនៅមិនទាន់ច្បាស់នៅឡើយទេ។
– យោងតាមអាជ្ញាធរលីប៊ី បានឱ្យដឹងថា កប៉ាល់នេះ ផ្ទុកឧស្ម័នធម្មជាតិរាវប្រហែល ៦២,០០០ តោន ហើយបានលិចប្រហែល ១៣០ ម៉ាយល៍សមុទ្រ (២៤០ គីឡូម៉ែត្រ) ភាគខាងជើងនៃកំពង់ផែ Sirte របស់លីប៊ី៕
