យប់នេះដល់ការប្រកួតរវាងភ្នំពេញក្រោន និងព្រះខ័នរាជ ​ពាន AFC Challenge​ League ​ហើយ

កីឡាះ- ការប្រកួតដែលអ្នកគាំទ្រទន្ទឹងរងចាំពេលនេះបានមកដល់ហើយគឺជាការប្រកួត​បាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣អាស៊ី ២០២៥-២០២៦ (AFC Challe​n​g​e League 2025-2026)​ ជើងទី១ វគ្គ៨ក្រុមចុងក្រោយរវាងម្ចាស់ផ្ទះភ្នំពេញក្រោន ​និងព្រះខ័នរាជស្វាយរៀង ​ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ម៉ោង៧និង០០នាទីយប់នេះ នាពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​មុនជួបគ្នាលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោនបាននិយាយថា «នេះគឺជាលើកដំបូងហើយដែលក្លិបនៅកម្ពុជាជួបគ្នាក្នុងការប្រកួតអន្តរជាតិ យើងនិងគូប្រកួតរបស់យើងសុទ្ធតែស្គាល់គ្នាច្បាស់។ វាគឺជាការប្រកួតដ៏ពិបាក រំភើប និងមានគ្រាប់បាល់ជាច្រើនកើតឡើងក្នុងការប្រកួតនាពេលកន្លងមក។

– លោកបានបន្តថា ខ្ញុំគិតថាវានឹងតានតឹង និងមានភាពជក់ចិត្តសម្រាប់ការប្រកួតនេះ។ អ្នកនឹងបានឃើញវត្តមានកីឡាករថ្មីៗនៅថ្ងៃស្អែក ហើយនេះគឺជាអ្វីដែលខុសគ្នាពីការប្រកួតលីគរាល់ដងផងដែរ។ ក្រុមទាំងពីរពិតជាចង់ឈ្នះការប្រកួតនេះ​ដើម្បីឡើងទៅវគ្គបន្ត ខ្ញុំគិតថានេះគឺជាបេសកកម្មមួយសម្រាប់យើង។»

– ចំណែកលោក McConkey Mattthew គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បាននិយាយថា វាមិនមែនជារឿងងាយស្រួលទេក្នុងការលេងទល់ភ្នំពេញក្រោននៅថ្ងៃស្អែក​។ «វានឹងក្លាយទៅជាការប្រកួតដែលពិបាក។ ភាពខុសគ្នាជាមួយនឹងការលេងលីគ និងពានរង្វាន់ AFC Challenge League គឺយើងមានកីឡាករបរទេសបន្ថែមទៀតសម្រាប់ការប្រកួតប្រជែង។ ពួកគេមានកីឡាករបន្ថែម យើងក៏មានកីឡាករបន្ថែមដូចគ្នា នេះគឺជាភាពខុសប្លែកគ្នា។ យើងចង់បង្ហាញពីភាពរីកចម្រើននៃបាល់ទាត់ក្នុងនាមជាក្រុម យើងចង់មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយប្រកួតទៅមួយប្រកួត។»

– សូមជម្រាបថា ការប្រកួតជើង​ទី​២ ព្រះខ័នរាជស្វាយរៀង និងទទួលភ្នំពេញក្រោ វិញម្ដង នៅថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដើម្បីកាត់សេចក្ដីថាក្រុមណានឹងឡើងទៅវគ្គបន្ត៕

 

 

You might like