លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ៤ មីនា ចំនួន ២៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៣នាក់

ភ្នំពេញ ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៣នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ១០នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ១៨ករណី ឃាត់ ៣៧នាក់(ស្រី ៤នាក់)
+ប្រើប្រាស់ ៥ករណី ឃាត់ ៦នាក់(ស្រី ០នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែមីនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២៩៤,២០ក្រាម។
-កេតាមីន(Ke)= ១០,៦៨ក្រាម។
លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៤អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់ រក្សាទុក ១១ករណី ឃាត់ ១៦នាក់ ស្រី ១នាក់ ចាប់យកIce ១៨៩,៨៥ក្រាម និងKe ១០,៦៨ក្រាម។

២ / កំពង់ធំ៖ រក្សាទុក ៣ករណី ឃាត់ ១៣នាក់ ស្រី ១នាក់ ប្រើ៣ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៧៦ក្រាម។

៣ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៦ក្រាម។

៤ / រតនគិរី៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យកIce ២,៧៨ក្រាម។

PM : ២អង្គភាព
១ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩៤,៣៥ក្រាម។

២ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់៕

 

You might like