អន្តរជាតិះ- រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចេញបញ្ជាឱ្យមានការជម្លៀសមន្ត្រីមួយចំនួនពីស្ថានកុងស៊ុលនៅក្នុងទីក្រុងឡាហ័រ និងទីក្រុងការ៉ាជីនៃប្រទេសប៉ាគីស្ថាន ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមររិក ដែលបានចេញផ្សាយនៅលើគេហទំព័រស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសប៉ាគីស្ថាន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សេចក្ដីថ្លែងការណ៍នេះ គឺនឹងជម្លៀសមន្ត្រីមួយចំនួន ក៏ដូចជាសមាជិកគ្រួសាររបស់មន្ត្រី។
– សេចក្តីថ្លែងការណ៍នេះ ក៏បានកត់សម្គាល់ថា ជម្លោះយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យតំបន់នោះ ជាតំបន់ក្ដៅប្រឈមមុខនឹងការគំរាមកំហែងនៃការវាយប្រហារដោយមីស៊ីល ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងការរំខានដល់ចរាចរណ៍ផ្លូវអាកាសស៊ីវិល៕
