មន្ទីរបញ្ចកោណ បង្ហាញអត្តសញ្ញាណទាហានអាមេរិក ៤រូប ដែលពលីក្នុងប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់

អន្តរជាតិះ- មន្ទីរបញ្ចកោណ បានចេញផ្សាយឈ្មោះទាហានបម្រុងចំនួន ៤ រូប របស់សហរដ្ឋអាមេរិកដែលត្រូវបានសម្លាប់ ក្នុងអំឡុងពេលសង្គ្រាមដែលកំពុងបន្តជាមួយអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទាហានទាំង ៤នាក់ខាងលើស្ថិតក្នុងចំណោមទាហានចំនួន ៦ នាក់ដែលស្លាប់ ពេលអ៊ីរ៉ង់ វាយប្រហារលើមជ្ឈមណ្ឌលប្រតិបត្តិការយុទ្ធសាស្ត្រមួយកន្លែងនៅក្នុងប្រទេសគុយវ៉ែត។

– ក្រសួងការពារជាតិ បានកំណត់អត្តសញ្ញាណទាហានទាំង ៤ នាក់ ដោយរួមមាន៖

– វរសេនីយ៌ត្រី Cody A. Khork អាយុ ៣៥ ឆ្នាំ មកពី Winter Haven រដ្ឋ Florida

– ពលបាលឯកថ្នាក់ទី១ Noah L. Tietjens អាយុ ៤២ ឆ្នាំ មកពី Bellevue រដ្ឋ Nebraska

– ពលបាលឯកថ្នាក់ទី១ Nicole M. Amor អាយុ ៣៩ ឆ្នាំ មកពី White Bear Lake រដ្ឋ Minnesota

– ពលបាលឯក Declan J. Coady អាយុ ២០ ឆ្នាំ មកពី West Des Moines រដ្ឋ Louisian។

– ពួកគេគឺជាសមាជិកនៃបញ្ជាការដ្ឋានភស្តុភារលេខ ១០៣ (103rd Sustainment Command) ដែលទទួលបន្ទុកផ្គត់ផ្គង់ស្បៀង និងគ្រឿងយុទ្ធោបករណ៍ដល់កងទ័ព។

– គួរបញ្ជាក់ថា ទាហានទាំង ៤ រូបនេះ បានពលី កាលពីថ្ងៃអាទិត្យនៅ Port Shuaiba ក្នុងអំឡុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់ នៅគុយវ៉ែត៕

 

You might like