អន្តរជាតិះ- ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងអមដំណើរនាវាដឹកប្រេងពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់ក្នុងអំឡុងពេលជម្លោះដែលកំពុងបន្តជាមួយអ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានបញ្ជាឱ្យរៀបចំផែនការ ធ្វើយ៉ាងណាធានាការដឹកជញ្ជូនទំនិញនៅឈូងសមុទ្រឱ្យដំណើរការទៅមុខ ទោះជាហានិភ័យកើនឡើងក៏ដោយ។
– ជុំវិញភាពតានតឹងនេះ លោក ត្រាំ បានបន្ថែមថា ប្រសិនបើចាំបាច់ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងចាប់ផ្តើមអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មិនថាមានរឿងអ្វីកើតឡើងទេ សហរដ្ឋអាមេរិកនឹងធានាបាននូវលំហូរថាមពលដោយសេរីទៅកាន់ពិភពលោក។
– ច្រកសមុទ្រ Hormuz គឺជាមាត់តូចចង្អៀតនៃឈូងសមុទ្រពែរ្ស ដែលប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោកឆ្លងកាត់ទីនោះ។ នាវាដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ដែលមានព្រំប្រទល់ជាប់ភាគខាងជើងជាមួយអ៊ីរ៉ង់ ដឹកប្រេង និងឧស្ម័នពីអារ៉ាប៊ីសាអូឌីត គុយវ៉ែត អ៊ីរ៉ាក់ កាតា បារ៉ែន អារ៉ាប់រួម និងអ៊ីរ៉ង់។ ប្រេងភាគច្រើននោះដឹកទៅកាន់អាស៊ី។
– អ៊ីរ៉ង់ បានប្រកាសចាប់ផ្ដើមប្រតិបត្តិការប្រឆាំងនាវាទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីរងការវាយប្រហាររួមដៃគ្នារបស់អាមេរិក និងអ៊ីស្រាអែល៕
