គុយបា អាចជាអ្នកបន្ទាប់របស់អាមេរិក

អន្តរជាតិះ- កាសែត The Atlantic បានចុះផ្សាយដោយដកស្រង់ប្រភពថា ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក កំពុងពិចារណាចាប់ផ្តើមប្រតិបត្តិការយោធាលើប្រទេសគុយបា ដោយផ្អែកលើលទ្ធផលនៃសកម្មភាពស្រដៀងគ្នាប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– របាយការណ៍កាសែត បន្ថែមថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ហាក់កំពុងគិតលើរឿងនេះ ស្របពេលផែនការយោធាប្រឆាំងអ៊ីរ៉ង់ កំពុងកើតឡើងជាក់ស្ដែង។

– រដ្ឋបាលលោក ត្រាំ ក៏ជឿជាក់ផងដែរថា ការផ្តួលរំលំរដ្ឋាភិបាលគុយបាសមនឹងគោលបំណងសំខាន់របស់ខ្លួនក្នុងការពង្រឹងឥទ្ធិពលនៅអឌ្ឍគោលខាងលិច។

– ទោះជាយ៉ាងណាក៏ដោយ ការសង្កត់ធ្ងន់បច្ចុប្បន្នរបស់ទីក្រុងវ៉ាស៊ីនតោនគឺទៅលើការធ្វើកិច្ចចរចាជាមួយប្រទេសគុយបា រួមជាមួយនឹងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងលើប្រទេសអាមេរិកឡាទីន។

– ការសម្រេចចិត្តអំពីប្រតិបត្តិការយោធាដែលអាចកើតមាននឹងត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផលរយៈពេលវែងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសវេណេស៊ុយអេឡា និងអ៊ីរ៉ង់។

– ទោះជាយ៉ាងណា សេតវិមាន ព្រមានថា ប្រតិបត្តិការដែលអាចកើតមានប្រឆាំងនឹងប្រទេសគុយបាគឺពោរពេញទៅដោយហានិភ័យ ព្រោះវាអាចបណ្តាលឱ្យមានលំហូរជនភៀសខ្លួនមកកាន់សហរដ្ឋអាមេរិក៕

 

 

You might like