លោក Rubio៖ អាមេរិក វាយអ៊ីរ៉ង់ប៉ុណ្ណឹងមិនទាន់ខ្លាំងណាស់ណាទេ នៅមានខ្លាំងជាងហ្នឹងទៀត

អន្តរជាតិះ- ប្រាប់ទៅអ្នកសារព័ត៌មាននៅវិមានកាពីតូលកាលពីថ្ងៃចន្ទទី២ខែមីនាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានគំរាមទៅអ៊ីរ៉ង់ថា អាមេរិក បើកប្រតិបត្តិការយោធាវាយប៉ុណ្ណឹងមិនទាន់ខ្លាំងណាស់ណាទេ ទីក្រុងតេហេរ៉ង់នឹងជួបការវាយប្រហារខ្លាំងជាងហ្នឹងទៀត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូប៖ Reuters)
និយាយអំពីសង្គ្រាមនៅអ៊ីរ៉ង់ លោក Rubio ប្រាប់ថា ការវាយប្រហារដ៏ខ្លាំងក្លាបំផុតប្រឆាំងនឹងអ៊ីរ៉ង់ មិនទាន់មកដល់នៅឡើយទេ។ នេះគ្រាន់ជាការវាយប្រហារបង្ការជាមុន ប៉ុណ្ណោះ ព្រោះបើមិនធ្វើដូច្នេះទេ កងទ័ពអាមេរិកនឹងត្រូវរងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរពីការសងសឹករបស់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារ។

– យ៉ាងណា សម្តីរបស់លោក Rubio បានបង្កើតជាចម្ងល់ថាតើ អាមេរិកនឹងប្រើអាវុធអ្វីជាបន្ទាប់ ហើយថាតើប្រតិបត្តិការថ្មីនោះ មានទំហំធំប៉ុនណាទៅ។

– លោកអះអាងទៀតថា អាមេរិកកំពុងផ្តោតលើការកម្ទេចសមត្ថភាពមីស៊ីលបាលីស្ទិក និងកម្លាំងជើងទឹករបស់អ៊ីរ៉ង់ ដើម្បីធានាថាពួកគេមិនអាចវាយបក ឬគំរាមកំហែងដល់សន្តិសុខតំបន់បានទៀតឡើយ។

– រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូប៖ Reuters)
ទន្ទឹមនោះដែរ តើយោងតាមបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM), គិតត្រឹមព្រឹកថ្ងៃអង្គារ មានកងទ័ពអាមេរិក៦នាក់ហើយ បានពលីជីវិតនិង១៨នាក់ទៀតរងរបួសធ្ងន់ ក្នុងអំឡុងពេលប្រយុទ្ធគ្នា។

– សូមជម្រាបថា សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ការវាយប្រហារនោះបានផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។

– ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល៕

 

You might like