កីឡាះ- កីឡាករកូនកាត់ខ្មែរ-អាមេរិក Nick Taylor នឹងអវត្តមានពីទីលានរយៈពេល ១០ ខែ ដើម្បីព្យាបាលរបួសជង្គ់ង ACL ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកីទ្បាដ៏ល្បីថៃ Ballthai។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នេះមានន័យថារូបគេនឹងមិនបានលេងប្រកួតនៅសេសសល់ជាមួយក្រុម PT Prachuap FC នៅក្នុងលីគកំពូលថៃ និងជាមួយក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតពានរង្វាន់កម្រិតខ្ពស់ប្រចាំតំបន់អាស៊ាន ASEAN Hyundai Cup ដែលធ្វើទ្បើងចន្លោះពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ផងដែរ។
– គួរជម្រាបថា កីទ្បាករកូនកាត់ខ្មែរ-អាម៉េរិកវ័យ ២៧ ឆ្នាំរូបនេះបានរងរបួសដាច់សរសៃពួរជង្គង់ ACL អំទ្បុងពេលប្រកួតជើងទី ២ នៃពានរង្វាន់ Chang FA Cup ជាមួយនឹងក្រុម Chiangrai United កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ៕
