អ៊ីស្រាអែល​ ព្រមានវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ថ្ងៃនេះ ហើយថាជម្លោះអាចអូសបន្លាយ ១ខែ

អន្តរជាតិះ- យោធា​អ៊ីស្រាអែល​ បាន​បញ្ជាក់​ថា ខ្លួន​នឹងបើក «ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ» លើ​ទីក្រុង​តេអេរ៉ង់​ នៅ​ថ្ងៃចន្ទនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការព្រមានខាងលើរបស់អ៊ីស្រាអែល គឺបន្ទាប់ពី ២ថ្ងៃ សហរដ្ឋអាមេរិក​ និង​អ៊ីស្រាអែល​ ចាប់ផ្ដើមប្រតិបត្តិការប្រឆាំងនឹង​អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍។

– ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បាន​និយាយថា មេដឹកនាំ​អ៊ីរ៉ង់​ចំនួន ៤៨ នាក់​ត្រូវបាន​សម្លាប់ ហើយ​សង្គ្រាម​លើ​អ៊ីរ៉ង់​អាច​អូសបន្លាយ​រយៈពេល​មួយខែ។

– ការវាយប្រហារ​ទាំងនេះ និង​ការសងសឹក​របស់​អ៊ីរ៉ង់ បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​នៅ​ទូទាំង​ពិភពលោក​៕

You might like