លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ១ មីនា ចំនួន ១៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨០នាក់

ភ្នំពេញ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៨០នាក់ (ស្រី ១២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ៨០នាក់ រួមមាន ៖

+ជួញដូរ ៤ករណី ឃាត់ ៣៩នាក់(ស្រី ៨នាក់)

+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ៣០នាក់(ស្រី ៤នាក់)

+ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១ ខែមីនា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៦៨,២៥ក្រាម។

-មេតំហ្វេតាមីន(Wy)= ១២,៦០ក្រាម។

-កេតាមីន(Ke)= ៣០១,៣១ក្រាម។

លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៦អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៤៩ក្រាម និងWy ១២,៦០ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,១៤ក្រាម។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ៩,១២ក្រាម។

៤ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៣៣ក្រាម។

៥ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២១ក្រាម។

៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ចាប់យកIce ២,៤៥ក្រាម៕

You might like