អន្តរជាតិះ – លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក និងជាទីប្រឹក្សាសន្តិសុខជាតិ បាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិក បានសម្រេចចិត្តកំណត់ប្រទេសអ៊ីរ៉ង់ជារដ្ឋឧបត្ថម្ភនៃការឃុំខ្លួនខុសច្បាប់ ដោយបន្ថែមថា ជនជាតិអាមេរិក ដែលកំពុងស្ថិតនៅក្នុងប្រទេសនោះគួរតែចាកចេញជាបន្ទាន់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ អ៊ីរ៉ង់បានបន្តឃុំខ្លួនជនជាតិអាមេរិកស្លូតត្រង់យ៉ាងឃោរឃៅ ក៏ដូចជាពលរដ្ឋនៃប្រទេសដទៃទៀត ដើម្បីប្រើប្រាស់ជាឥទ្ធិពលនយោបាយប្រឆាំងនឹងរដ្ឋដទៃទៀត។
– លោក Rubio បានបន្ថែមថា ប្រសិនបើអ៊ីរ៉ង់ មិនបញ្ឈប់សកម្មភាពនេះទេ យើងនឹងត្រូវបង្ខំចិត្តពិចារណាវិធានការបន្ថែម រួមទាំងការរឹតបន្តឹងការធ្វើដំណើរតាមភូមិសាស្ត្រលើការប្រើប្រាស់លិខិតឆ្លងដែនអាមេរិកទៅកាន់ ឆ្លងកាត់ ឬមកពីប្រទេសអ៊ីរ៉ង់។
– លោក បានកត់សម្គាល់ថា គ្មានហេតុផលណាដែលជនជាតិអាមេរិកណាម្នាក់ ត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ឥឡូវនេះទេ។ យើងសូមបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់យើងសម្រាប់ជនជាតិអាមេរិកដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ឱ្យចាកចេញជាបន្ទាន់៕
