អន្តរជាតិះ- លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោក មិនសប្បាយចិត្តនឹងអ៊ីរ៉ង់នោះទេ បន្ទាប់ពីការចរចាចុងក្រោយបំផុតលើកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែលោក មិនបញ្ជាក់ថា លោក សម្រេចចិត្តវាយប្រហារប្រទេសអ៊ីរ៉ង់ឬអត់នៅឡើយនោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការលើកឡើងរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីកិច្ចចរចានៅទីក្រុងហ្សឺណែវ កាលពីថ្ងៃព្រហស្បតិ៍ បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង ខណៈលោក បង្ហាញអារម្មណ៍មិនសប្បាយចិត្តទេ។
– ទន្ទឹមនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា លោក មិនចង់ប្រើកម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់ទេ ប៉ុន្តែទង្វើពួកគេពេលខ្លះ តម្រូវឱ្យយើងត្រូវតែធ្វើ។
– ការព្រួយបារម្ភអំពីការរំពឹងទុកនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ បាននាំឱ្យប្រទេសមួយចំនួនចេញការព្រមានដល់ពលរដ្ឋរបស់ពួកគេនៅក្នុងតំបន់ កាលពីថ្ងៃសុក្រ។
– ចក្រភពអង់គ្លេស បានជម្លៀសបុគ្គលិកចេញពីស្ថានទូតរបស់ខ្លួននៅទីក្រុងតេអេរ៉ង់ជាបណ្ដោះអាសន្ន ហើយណែនាំពលរដ្ឋកុំឱ្យធ្វើដំណើរទៅមជ្ឈិមបូព៌ា លើកលែងតែករណីចាំបាច់។
– ប្រទេសនានា រួមទាំងប្រទេសចិន ឥណ្ឌា និងកាណាដា បានជំរុញឱ្យពលរដ្ឋចាកចេញពីប្រទេសអ៊ីរ៉ង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារតែការរំពឹងទុកនៃអរិភាព។ ប្រទេសអាល្លឺម៉ង់ ក៏បានណែនាំ «ជាបន្ទាន់» កុំឱ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល៕
