ថ្ងៃនេះប្រេងឡើងថ្លៃ បើភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត

អន្តរជាតិះ- តម្លៃប្រេង បានកើនឡើង នៅថ្ងៃព្រហស្បតិ៍នេះ ដោយស្ថិតនៅជិតកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ខែ ខណៈដែលវិនិយោគិនវាយតម្លៃថាតើការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចជៀសវាងជម្លោះយោធាដែលប្រឈមនឹងការរំខានដល់ការផ្គត់ផ្គង់ ឬអត់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រេងឆៅ Brent មានតម្លៃ ៧១.១២ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ២៧ សេន ឬ ០.៣ ភាគរយ។ ប្រេងឆៅ WTI បានកើនឡើង ២៣ សេន ឬ ០.៤ ភាគរយ ដល់ ៦៥.៦៥ ដុល្លារ ក្នុងមួយបារ៉ែល។

– ប្រេងឆៅ Brent បានកើនឡើង ៨ សេន កាលពីថ្ងៃពុធ ខណៈដែលប្រេងឆៅប្រភេទ WTI បានធ្លាក់ចុះ ២១ សេន។

– កាលពីថ្ងៃចន្ទ ប្រេងឆៅប្រភេទ Brent បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៣១ ខែកក្កដា និងប្រេងឆៅប្រភេទ WTI បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៣១ ខែកក្កដា ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានដាក់សម្ពាធដោយកងកម្លាំងយោធាលើអ៊ីរ៉ង់ឱ្យចរចាបញ្ចប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន៕

 

 

You might like