កម្ពុជា ធ្លាក់មកលេខ១១វិញ ​ក្នុងតារាងចំណាត់ថ្នាក់​ក្លិបតំបន់អាស៊ីខាងកើត

កីឡាះ- សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់ក្លិបក្នុងទ្វីបអាស៊ី សម្រាប់ពាក់កណ្តាលរដូវកាល ២០២៥-២០២៦ ខណៈ កម្ពុជា បានធ្លាក់មួយចំណាត់ថ្នាក់ ដោយមកឈរនៅលេខរៀងទី ១១ ក្នុងតំបន់អាស៊ីខាងកើត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមតារាងចំណាត់ថ្នាក់ក្លិបបានបង្ហាញថា ប្រទេស កម្ពុជា ឈរនៅលេខ ២២ ក្នុងទ្វីបអាស៊ីទាំងមូល និងឈរនៅលេខ ១១ ក្នុងតំបន់ អាស៊ីខាងកើត ដោយមានពិន្ទុសរុប ២២.៨៥០ ពិន្ទុ។ តាមរយៈទន្នន័យនេះ គឺ កម្ពុជា បានធ្លាក់ ១ ចំណាត់ថ្នាក់ ពីលេខ ១០ ក្នុងតំបន់ អាស៊ីខាងកើត មកកាន់លេខ ១១ វិញ។ ដោយឡែក ឥណ្ឌូណេស៊ី បានឡើងរហូតដល់ ២ ចំណាត់ថ្នាក់មកឈរលេខ ៩ ខណៈ ហុងកុង ឈរនៅលេខ ១០ លើ កម្ពុជា ១ ចំណាតថ្នាក់៕

 

You might like