កីឡាះ- ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-១ ខណៈ ភ្នំពេញក្រោន ប្រកួតស្មើជាមួយក្រុមម្ចាសផ្ទះ អាយអេសអាយ ដង្កោដសែនជ័យ ២-២ នៅក្នុងការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦ កាលពីយប់មិញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ដោយឡែកការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយចំនួន ២គូទៀត គឺក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបបឹងកេត និងណាហ្គាវើលដ៏ ត្រូវជួបក្រុមវិសាខា ដែលគ្រោងធ្វើឡើងនាថ្ងៃទី៤ ខែមីនា មុនឈានដល់ការប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី១១ និងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដើម្បីកំណត់ជោគវាសនាក្រុមត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងរដូវកាលនេះ៕
