សម្លាប់មនុស្សយ៉ាងហោចណាស់ ៥០នាក់ និងចាប់ពង្រត់ស្ត្រី និងកុមារនៅក្នុងរដ្ឋ Zamfara ប្រទេសនីហ្សេរីយ៉ា

អន្តរជាតិះ- កាលពីថ្ងៃសុក្រ តំណាងរាស្រ្តម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រថា យ៉ាងហោចណាស់មនុស្ស ៥០ នាក់ត្រូវបានសម្លាប់ និងស្ត្រី និងកុមារជាច្រើននាក់ត្រូវបានចាប់ ពង្រត់ បន្ទាប់ពីបុរសប្រដាប់អាវុធបានវាយប្រហារភូមិ១នៅរដ្ឋ Zamfara ភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តំណាងរាស្រ្តប្រចាំភាគខាងត្បូងនៃតំបន់ Bukkuyum លោក Hamisu A. Faru បាននិយាយថា ក្រុមអ្នកវាយប្រហារបានឆ្មក់ចូលភូមិ Tungan Dutse ចាប់ពីម៉ោងប្រហែល ៥ល្ងាច ថ្ងៃព្រហស្បតិ៍ រហូតដល់ម៉ោងប្រហែល ៣:៣០ ព្រឹកថ្ងៃសុក្រ ដោយដុតបំផ្លាញអគារ និងបាញ់ប្រហារប្រជាជនដែល ព្យាយាមរត់គេចខ្លួន។

– លោកបានប្រាប់សារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា “ពួកគេបានចល័តពីភូមិ១ទៅភូមិ១… និងសម្លាប់មនុស្ស យ៉ាងហោចណាស់ ៥០ នាក់”។

– លោកបន្តថា ចំនួនជនរងគ្រោះដែលត្រូវបានចាប់ពង្រត់មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ មេដឹកនាំ ប្រពៃណី និងមន្ត្រីរដ្ឋាភិបាលមូលដ្ឋានបន្តរាប់ចំនួនអ្នកបាត់ខ្លួន។

 

 

You might like