ត្រាំ បដិសេធរបាយការណ៍ដែលថាមន្ត្រីជាន់ខ្ពស់អាមេរិកគំរាមវាយប្រហារអ៊ីរ៉ង់

អន្តរជាតិះ- លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានបដិសេធរបាយការណ៍ដែលថាមន្ត្រីយោធាជាន់ខ្ពស់អាមេរិក ចេញការព្រមានអំពីហានិភ័យនៃប្រតិបត្តិការដ៏សំខាន់មួយប្រឆាំងនឹងអ៊ីរ៉ង់ ដែលថាទីក្រុងវ៉ាស៊ីនតោន នឹងយកឈ្នះទីក្រុងតេអេរ៉ង់យ៉ាងងាយស្រួលនៅក្នុងសង្គ្រាមណាមួយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រព័ន្ធផ្សព្វផ្សាយអាមេរិក រាយការណ៍ថា លោកឧត្តមសេនីយ៍ Dan Caine ប្រធានអគ្គសេនាធិការចម្រុះ បានព្រមានអំពីហានិភ័យផ្សេងៗដែលទាក់ទងនឹងការវាយប្រហារលើអ៊ីរ៉ង់ រួមទាំងភាពតានតឹងរយៈពេលវែងផងដែរ។

– ប៉ុន្តែលោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមថា វាមិនពិត ១០០ ភាគរយទេ ដែលលោក Caine ប្រឆាំងនឹងយើងក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់។

– លោក បានបន្ថែមថា លោកឧត្តមសេនីយ៍ Caine និងយើងទាំងអស់គ្នា ចង់មិនឃើញសង្គ្រាមនោះទេ។ លោក Caine គ្រាន់តែនិយាយពីរបៀបដែលយើងនឹងអាចយកឈ្នះលើអ៊ីរ៉ង់ដោយងាយស្រួលប៉ុណ្ណោះ គឺតាមរយៈយោធា។

– យោងតាម កាសែត Washington Post ចុះផ្សាយថា លោក Caine សម្តែងការព្រួយបារម្ភពីកង្វះខាតគ្រាប់រំសេវ និងកង្វះការគាំទ្រពីសម្ព័ន្ធមិត្ត ដែលអាចនឹងបង្កើនគ្រោះថ្នាក់ដល់យោធាអាមេរិក បើវាយប្រហារអ៊ីរ៉ង់។

– ដោយឡែកកាសែត Wall Street Journal រាយការណ៍ថា ទាំងឧត្តមសេនីយ៍កំពូល និងមន្ត្រីមន្ទីរបញ្ចកោណផ្សេងទៀតបានព្រមានអំពីហានិភ័យដូចជាការស្លាប់ និងរបួសរបស់យោធាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក៏ដូចជាគ្រោះថ្នាក់នៃការការពារដែនអាកាសដែលនឹងចុះខ្សោយ ប្រសិនបើកងកម្លាំងរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់៕

 

 

You might like