ធ្លាក់ឧទ្ធម្ភាគចក្រជួយសង្គ្រោះពលរដ្ឋរងគ្រោះទឹកជំនន់ សម្លាប់មនុស្ស ១៥នាក់ នៅប៉េរូ

អន្តរជាតិះ- យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលបានចេញផ្សាយ កាលពីព្រឹកថ្ងៃចន្ទ បានឱ្យដឹងថា មនុស្ស ១៥ នាក់ស្លាប់ រួមទាំងកុមារ ៧ នាក់ នៅក្នុងគ្រោះថ្នាក់ឧទ្ធម្ភាគចក្រ Mi-17 របស់កងទ័ពអាកាសប៉េរូ (FAP) ធ្លាក់នៅភាគខាងត្បូង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អាជ្ញាធរ បាននិយាយថា ឧទ្ធម្ភាគចក្រនេះធ្លាក់នៅតំបន់ Chala ទីក្រុង Caraveli បន្ទាប់ពីចូលរួមប្រតិបត្តិការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់។ ឧទ្ធម្ភាគចក្រ បានបាត់បង់ទំនាក់ទំនងតាមវិទ្យុ តាំងពីរសៀលថ្ងៃអាទិត្យ។

– សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះកំពុងបំពេញបេសកកម្មស្វែងរក និងជួយសង្គ្រោះ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងការបាក់ដីនៅក្នុងតំបន់ Arequipa។

– អាជ្ញាធរ អះអាងថា ឧទ្ធម្ភាគចក្រនោះមានអ្នកបើក ៤ នាក់ រួមមានវរសេនីយ៍ឯក FAP ម្នាក់, ស្ត្រីស៊ីវិល ៣ នាក់ និងអនីតិជនចំនួន ៧ នាក់។ ការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់នេះ កំពុងដំណើរការ៕

 

 

You might like