អន្តរជាតិះ- រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្ដើមកិច្ចចរចាជុំថ្មីជាមួយតំណាងអ៊ីរ៉ង់នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ២៧ ខែកុម្ភៈ។
– សំណើរបស់សហរដ្ឋអាមេរិកនេះ ទុកពេលឱ្យអ៊ីរ៉ង់ឆ្លើយតប ៤៨ ម៉ោង ដើម្បីសម្រេចចិត្ត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានឆ្លើយតបនឹងសំណើ ដោយយល់ព្រមចូលតុចរចា។

– ទន្ទឹមនោះ យោងតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃសុក្រ សប្ដាហ៍នេះនឹងចរចាលម្អិត ដើម្បីវាយតម្លៃក្នុងការឈានដល់សម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
– យោងតាមមន្ត្រីដដែល អះអាងថា បេសកជនពិសេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Steve Witkoff និងអ្នកជំនួញលោក Jared Kushner នឹងជាតំណាងអាមេរិកចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សឺណែវនៅថ្ងៃទី ២៧ ខែកុម្ភៈ នេះ៕

