កីឡាះ- ក្លិបបាល់ទាត់វិសាខា បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីគអភិវឌ្ឍន៍កម្ពុជា (Cambodian Development League 2025-2026) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប ក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដោយលទ្ធផល ៣-០ នៅថ្ងៃបិទរដូវកាល ខណៈក្រុមគូប្រជែងអាយអេសអាយ ដង្កោសែនជ័យ ប្រកួតចាញ់អឹមអូអាយ កំពង់ដេវ៉ា (០-១) ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមជម្រាបថា លីគអភិវឌ្ឍន៍កម្ពុជា (Cambodian Development League 2025-2026) មានក្រុមចូលរួមប្រកួតប្រជែងចំនួន៦ក្រុមរួមមាន៖ វិសាខ ភ្នំពេញក្រោន អាយអេសអាយ ដង្កោសែនជ័យ អឹមអូអាយ កំពង់ដេវ៉ា ឡាយអ៊ិនឃីង និងកណ្ដាលយូណាយធីត៕
