រថយន្តឡង់គ្រីសរ័ មួយគ្រឿងឆេះខ្ទេចលើផ្លូវល្បឿនលឿន

កំពង់ស្ពឺះ- អគ្គិភ័យឆាបឆេះ រថយន្តស៊េរីទំនើប មួយគ្រឿង ដែលស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿន ពីភ្នំពេញ ក្រុងព្រះសីហនុ ម្តុំគីឡូម៉ែត្រលេខ៣៥ ខេត្ត កំពង់ស្ពឺ វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ករណីនេះបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់និងរងរបួស៦នាក់។

រថយន្តឡង់គ្រីសរ័  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BN 9688 មានទិសដៅពីខេត្តព្រះសីហនុមកភ្នំពេញ ក្នុងល្បឿនលឿន ផ្ទុះកង់មុខទាញចង្កូតបុករនាំងដែកស្តាំដៃ បណ្តាលឲ្យឆេះតែម្តង។
ចំណែករថយន្តខូចខាតទាំងស្រុង

 

 

You might like