ត្រាំ ប្រកាសយកពន្ធ ១០ ភាគរយ លើគ្រប់ប្រទេស

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅលើ Truth Social ថា លោក បានចុះហត្ថលេខាលើបទបញ្ជាដែលដាក់ពន្ធ ១០ ភាគរយលើការនាំចូលពីគ្រប់ប្រទេស។

– យោងតាមមេដឹកនាំអាមេរិករូបនេះ បានឱ្យដឹងថា បទបញ្ជានេះ គួរតែត្រូវត្រូវអនុវត្តន៍ភ្លាមៗ បន្ទាប់ពីការចុះហត្ថលេខានេះរួចរាល់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រធានាធិបតីអាមេរិករូបនេះ បានពន្យល់ថា លោក នឹងរក្សាពន្ធទាក់ទងនឹងសន្តិសុខជាតិឲ្យនៅជាធរមាន ទោះការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិកប្រឆាំងនឹងផែនការនេះក៏ដោយ។

– ទោះជាយ៉ាងណា លោក ត្រាំ បានបញ្ជាក់ថា ពន្ធ ១០ ភាគរយ លើគ្រប់ប្រទេសនេះអាចចូលជាធរមានក្នុងរយៈពេលបីថ្ងៃ ទៀត។

– កាលពីថ្ងៃសុក្រ តុលាការកំពូលអាមេរិក បានសម្រេចថា ប្រធានាធិបតីអាមេរិកបានប្រើសិទ្ធិអំណាចលើស ដោយដាក់ពន្ធលើប្រទេសដទៃទៀតក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)៕

You might like