យុវជនជនជាតិដើមភាគតិចចំនួន៥នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាពេញទំហឹង

ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូពីរគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីជើងទៅត្បូងយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនប្រុសស្រីចំនួន៥នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុគួរឲ្យសង្វែក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លើផ្លូវលេខ៣៧.៨៩ ត្រង់ចំណុចមុខផ្ទះជាង វឿន ស្ថិតក្នុងភូមិលើឃួន ឃុំកិ:ចុង ស្រុកបរកែវ ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះស្រីប្រុសទាំងនោះជាយុវជន ជនជាតិដើមភាគតិច មានជនជាតិច្រាយ,និងជនជាតិទំពូន

សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕

 

 

You might like