អ៊ីស្រាអែល ថានឹងរក្សាវត្តមានកងទ័ពឱ្យឈរជើងនៅហ្គាហ្សាជារៀងរហូត

អន្តរជាតិះ- រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា កងទ័ពអ៊ីស្រាអែល នឹងបន្តការចល័តទ័ពរបស់ខ្លួនសម្រាប់ឈរជើងនៅក្នុងតំបន់ហ្គាហ្សារយៈពេលដ៏យូរ ឬជារៀងរហូត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងថា កងទ័ពរបស់ IDF នឹងស្ថិតនៅក្នុងតំបន់សន្តិសុខហ្គាហ្សាជារៀងរហូត។

– ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់មន្ត្រីនៅមូលដ្ឋានបណ្តុះបណ្តាលមន្ត្រីលេខ ១ លោក Katz ក៏បានរំលឹកពីការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសយេម៉ែន និងអ៊ីរ៉ង់ ដែលបានធ្វើឡើងកាលពីឆ្នាំមុន ផងដែរ។

– លោក បានបន្ថែមថា យើងនឹងមិនអនុញ្ញាតឱ្យមានការគំរាមកំហែងបំផ្លាញប្រឆាំងនឹងអ៊ីស្រាអែលនាពេលអនាគតទេ ហើយយើងនឹងធ្វើសកម្មភាពប្រឆាំងនឹងការគំរាមកំហែងណាមួយ ទាំងជិតទាំងឆ្ងាយ។

– លោក បន្តថា គោលនយោបាយថ្ងៃនេះគឺជាគំនិតផ្តួចផ្តើម ការសម្រេចចិត្ត ការលុបបំបាត់ការគំរាមកំហែង និងការការពារព្រំដែន និងសហគមន៍អ៊ីស្រាអែលពីទឹកដីសត្រូវ។

– គួរបញ្ជាក់ថា ជំហរបែបនេះ កើតឡើងដោយអ៊ីស្រាអែល អះអាងពីការព្រួយបារម្ភពីលទ្ធភាពនៃការបំផ្លិចបំផ្លាញពីក្រុមសកម្មប្រយុទ្ធធំៗមកលើខ្លួនជាថ្មីនាពេលអនាគត៕

 

 

You might like